សម្តេចក្រឡាហោម ស ខេង រកឃើញភាពមិនប្រក្រតីចំពោះការអនុវត្តនូវកម្មវិធីឧបត្ថម្ភអំណោយជូនគ្រួសារក្រីក្រនិងរងគ្រោះអំពីជំងឺឆ្លងកូវីដវ-១៩
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង រកឃើញភាពមិនប្រក្រតីចំពោះការអនុវត្តនូវកម្មវិធីឧបត្ថម្ភអំណោយជូនគ្រួសារក្រីក្រនិងរងគ្រោះអំពីជំងឺឆ្លងកូវីដវ-១៩
ភ្នំពេញ៖ យោងតាមលិខិតរបស់សម្តេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម ហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី-ខេត្តនៅថ្ងៃទី១០ខែ កក្កដា ឆ្នាំ២០២០នេះ បានរកឃើញភាពមិនប្រក្រតីតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំ ងឺកូវីដ-១៩។
សម្តេច ស ខេង បានថ្លែងថា បន្ទាប់ពីការអនុវត្តកម្មវិធីនេះ រយៈពេលខ្លីកន្លងមក ភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើង ដូចជាការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និងការគប់គិតគ្នា បន្លំដកយកថវិកាប្រជាពលរដ្ឋអ្នកទទួលផល ។
សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាស ន៍ថា «នឹងចាត់វិធានការក្តៅ និងមិនមានការលើកលែងឡើយ ចំពោះមន្ត្រីមូលដ្ឋាន ដូចជាថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ ដែលបន្លំគប់គិតគ្នាដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រក្រីនិងងាយរងគ្រោះពិតប្រាកដ ក្នុងគោលបំណងទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩»។
ដូច្នេះ ដើម្បីធានាបានប្រសិទ្ធភាព តម្លាភាព និង សុចរិតភាព ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តកិច្ចការមួយចំ នួនដូចខាងក្រោម ។ ដើម្បីបានព័ត៌មានលម្អិតសូមអានលិខិតដូចខាងក្រោមនេះ ៖