January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

មីយ៉ាន់ម៉ាបើកកិច្ចប្រជុំគណៈកម្មាធិការ នៃបទឈប់បាញ់គ្នាឡើងវិញបន្ទាប់ពីពន្យារពេលជាយូរ

មីយ៉ាន់ម៉ាបើកកិច្ចប្រជុំគណៈកម្មាធិការ នៃបទឈប់បាញ់គ្នាឡើងវិញបន្ទាប់ពីពន្យារពេលជាយូរ

មីយ៉ាន់ម៉ាបើកកិច្ចប្រជុំគណៈកម្មាធិការ នៃបទឈប់បាញ់គ្នាឡើងវិញបន្ទាប់ពីពន្យារពេលជាយូរ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីនៃគណៈកម្មាធិការត្រួតពិនិត្យបទឈប់បាញ់គ្នាបាននិយាយថា កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យបទឈប់បាញ់គ្នា (JMC-U) របស់មីយ៉ាន់ ដែលត្រូវបានពន្យារពេលជាយូរមក ត្រូវបានរៀបចំឡើងវិញកាលពីថ្ងៃទី ៧ – ៨ ខែកក្កដា។

កិច្ចប្រជុំ JMC-U លើកទី ១៩ ត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍មុនត្រូវបានរៀបចំឡើងកាលពីឆ្នាំ ២០១៨ ។

លទ្ធផលសំខាន់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ គឺសេចក្តីសម្រេចនៃការរៀបចំកិច្ចប្រជុំ JMC រៀងរាល់ ២ខែម្តង ព្រោះថា កិច្ចប្រជុំនេះមានសារសំខាន់ណាស់សម្រាប់ដំណើរការសន្តិភាព។

JMC-U ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅទូទាំងប្រទេស និងកាត់បន្ថយជម្លោះប្រដាប់អាវុធ និងធានាឱ្យបាននូវជោគជ័យនៃកិច្ចសន្ទនានយោបាយ។

រហូតមកដល់បច្ចុប្បន្ននេះ ក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ១០ក្រុម បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចាប់តាំងពីវាត្រូវបានផ្តួចផ្តើមឡើងនៅក្នុងខែតុលា ឆ្នាំ ២០១៥ ៕

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.