January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្ហាញជំហរថា «មិនថមថយឡើយ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩»

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្ហាញជំហរថា «មិនថមថយឡើយ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩»

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បង្ហាញជំហរថា «មិនថមថយឡើយ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩»

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាបង្ហាញជំហរថា អាជ្ញាធរ និងមន្រ្តីសុខាភិបាលនៅក្នុងខេត្ត មិនថមថយឡើយ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។

លោកថា «មិនអនុញ្ញាតឲ្យអ្នកណានាំមេរោគកូរ៉ូណាមកចំលងប្រជាពលរដ្ឋខ្ញុំឡើយ។ ជនបរទេសដែលចូលមកខេត្តព្រះសីហនុ ត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប្រសិនបើរកឃើញយើងអាចជួយព្យាបាលជំងឺនេះបាន»។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញមានការឆ្លងថ្មីលើអ្នកត្រឡប់មកពីបរទេសចូលស្រុកខ្មែរ។

លោកបានបញ្ជាក់ទៅមន្រ្តីថា «ចំពោះមុខនេះក្រុមការងារចត្តាឡីស័ក និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំបង្កើនសមត្ថភាពលើការងាររបស់ខ្លួនឲ្យបានខ្លាំងក្លា។ រីឯការយកសំណាកជនបរទេសចូលមកខេត្តព្រះសីហនុ មកវិភាគរកមេរោគកូវីដ-១៩ ត្រូវធ្វើឲ្យច្បាស់លាស់»។

សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ។ តួលេខចំនួន១៥៦នាក់ បានកើនឡើង ក្រោយក្រសួងបានរកឃើញ១៥នាក់ទៀត បានឆ្លងកូវីដ១៩ ដែលធ្វើដំណើរមកពីប្រទេសអារ៉ាប់ឌីសាវអូឌី៕

ប្រភព៖ freshnewsasia.com

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.