January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅចំនុចស្តុបវត្តនាគវ័ន និងស្ដុបច្រមុះជ្រូកក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅចំនុចស្តុបវត្តនាគវ័ន និងស្ដុបច្រមុះជ្រូកក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅចំនុចស្តុបវត្តនាគវ័ន និងស្ដុបច្រមុះជ្រូកក្បាលថ្នល់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅស្តុបចំនួនពីរ គឺស្តុបច្រមុះ ជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័នដើម្បីឱ្យចរាចរណ៍មានភាពល្អប្រសើរជាងមុន ខណៈស្តុប ទាំងពីរនេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃនោះ។ នេះគឺជាការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញ និងប៉ូលីសនៃ ស្នងការ នគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២០។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី សុំយកការ៉ាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បី សម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។ ឯកឧត្ដមបានធ្វើការ ណែ នាំ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមុននឹងធ្វើការបើកឱ្យ ធ្វើ ចរាចរណ៍នៅស្ទុបទាំង២នេះត្រូវតែធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជា តាមបណ្ដាញ ទូរទស្សន៍ជាដើម ដើម្បីឱ្យប្រជាពលរដ្ឋប្រជាពលរដ្ឋបានយល់ដឹងអំពីការកែសម្រួល ប្រព័ន្ធ សារាចរណ៍នៃស្តុបទាំងពីរខាងលើនេះ។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរសារាចរណ៍ នៅស្តុប ច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមុនី្នវង្សឱ្យបាន បី គន្លង និងផ្លូវលេខ២៧១ បីគន្លងជាមួយនឹងការយកការ៉ាស់សាំងសូគីមិចនៅច្រមុះ ជ្រូកនេះ ចេញផងដែរ។ ដោយឡែកនៅស្តុបវត្តនាគវ័នវិញ ក៏មានការកែសម្រួលប្រព័ន្ធចរាចរណ៍ ផងដែរ ដោយនឹងធ្វើការបើកផ្លូវ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោកដែល បច្ចុប្បន្ន នេះបិទមិនអោយធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ីនិងកាត់ផ្លូវហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័នឱ្យដំណើរការចរាចរណ៍ តែមិនអនុញ្ញាតឱ្យបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធរុស្ស៊ីទៅ លើកំណាត់ផ្លូវលេខ២២១នេះឡើយ៕

ប្រភព៖ www.information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.