បុរសជនជាតិចិនចំនួន៤នាក់ បានចាប់បង្ខាំងនារីជនជាតិចិនដូចគ្នាដើម្បី…..!!!
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
រាយការណ៍ដោយ៖ លោក សួន សុវ៉ែន
ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មានករណីសង្ស័យទៅលើបុរសជាជនជាតិចិនមានគ្នាចំនួន៤នាក់បានចាប់បង្ខាំងនារីជនជាតិចិនដូចគ្នា គោលបំណងដើម្បីទុកបំរើផ្លូវភេទរបស់ពួកគេ។
ទីតាំងកើតហេតុស្ថិតនៅ សណ្ឋាគាមួយឈ្មោះ Run Out Grend Hotel សង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីចុះបង្ក្រាបនេះគឺដឹកនាំដោយ លោកអធិការខណ្ឌដូនពេញដោយផ្ទាល់តែម្តង។