កោះតៃវ៉ាន់៖ពុងពិភាក្សាជាមួយសហរដ្ឋអាម៉េរិកអំពីការទិញគ្រាប់មីនបណ្តែតក្រោមទឹកសមុទ្រដើម្បីប្រឆាំងនាវាផ្សេងៗនិងមីស៊ីលបណ្តែត(cruise missile) ដើម្បីការពារដែនសមុទ្រ។
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
កោះតៃវ៉ាន់៖ កាលពីថ្ងៃពុធទី១២សីហាថាតៃវ៉ាន់កំពុងពិភាក្សាជាមួយសហរដ្ឋអាម៉េរិកអំពីការទិញគ្រាប់មីនបណ្តែតក្រោមទឹកសមុទ្រដើម្បីប្រឆាំងនាវាផ្សេងៗនិងមីស៊ីលបណ្តែត(cruise missile) ដើម្បីការពារដែនសមុទ្រ។
ដោយនិយាយទៅកាន់ក្រុមអ្នកជំនាញនៅវិទ្យាស្ថានHudson នៅក្រុងវ៉ាស៊ីនតោននោះ លោកស្រីសែវ ប៊ីគីន( Hsiao Bi-khim)តំណាងតៃវ៉ាន់នេះបាននិយាយថា កោះតៃវ៉ាន់កំពុងប្រឈមនឹងបញ្ហាការរស់រានក្នុងស្ថានភាពដ៏លំបាកដោយសារតែការទាមទារទឹកដីនិងអធិបតេយ្យភាពរបស់ចិនលើកោះនេះហើយត្រូវការពង្រីកសមត្ថភាពដែលមិនស៊ីកម្លាំងគ្នារបស់ខ្លួន។
លោកស្រីបានិយាយថា រដ្ឋាភិបាលតៃប៉ិះបច្ចុប្បន្នកំពុងធ្វើការ ជាមួយសហរដ្ឋអាម៉េរិកអំពីការទិញគ្រឿងសព្វាវុធដើម្បីពង្រឹងសមត្ថភាពខ្លួន ដោយទិញមីស៊ីលបណ្តែតដែលជាមីស៊ីលទំនើបដែលអាចដំណើរការបានជាមួយនឹងប្រព័ន្ធមីស៊ីលស្យូង ហ្វេង( Hsiung Feng) របស់តៃវ៉ាន់ដើម្បីបង្កើនសមត្ថភាពការពារដែនសមុទ្រអោយកាន់តែប្រសើរ។
លោកស្រីបាននិយាយថា គ្រឿងអាវុធនិងប្រព័ន្ធផ្សេងៗទៀតដែលរួមទាំងគ្រាប់មីនប្រឆាំងនាវាកំពុងស្ថិតនៅក្រោមការពិភាក្សា។
កាលពីពេលមុននេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រីសាយ អ៊ិនវេន បាននិយាយនៅលើប្រព័ន្ធអនឡាញថាលោកស្រីការពង្រីកការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវសមត្ថភាពការពារដែលមិនស៊ីកម្លាំងគ្នាភាពរបស់តៃវ៉ាន់នោះ គឺជាអាទិភាពទីមួយរបស់ខ្លួន៕
Sourcing: www.reuters.com