January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រសួងសុខាភិបាល​៖ នៅ​វត្ត​នាង​ខ្មៅ មានករណី​ព្រះសង្ឃ ២៨ អង្គ អាពាធ គ្រាន់​តែមាន​ជំងឺ​ផ្តាសាយ​ឆ្លង​ត​គ្នា​ប៉ុណ្ណោះ

ក្រសួងសុខាភិបាល​៖ នៅ​វត្ត​នាង​ខ្មៅ មានករណី​ព្រះសង្ឃ ២៨ អង្គ អាពាធ គ្រាន់​តែមាន​ជំងឺ​ផ្តាសាយ​ឆ្លង​ត​គ្នា​ប៉ុណ្ណោះ

ក្រសួងសុខាភិបាល​៖ នៅ​វត្ត​នាង​ខ្មៅ មានករណី​ព្រះសង្ឃ ២៨ អង្គ អាពាធ គ្រាន់​តែមាន​ជំងឺ​ផ្តាសាយ​ឆ្លង​ត​គ្នា​ប៉ុណ្ណោះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹង នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ​ថាៈ ករណី​ព្រះសង្ឃ ២៨ អង្គ គង់នៅ​វត្ត​នាង​ខ្មៅ ស្ថិតក្នុង​ភូមិ​ចា ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ គឺ​គ្រាន់​តែមាន ជំងឺ​ផ្ដាសាយ ឆ្លង​ត​គ្នា​ប៉ុណ្ណោះ ដូច្នេះ​សូម​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់ បណ្តាញ​សង្គម កុំ​មានការ​ភ្ញាក់ផ្អើល​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់​ថាៈ ករណី​ព្រះសង្ឃ ២៨ អង្គ គង់នៅ​វត្ត​នាង​ខ្មៅ ស្ថិតក្នុង​ភូមិ​ចា ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ គឺ​គ្រាន់​តែមាន ជំងឺ​ផ្ដាសាយ ឆ្លង​ត​គ្នា​ប៉ុណ្ណោះ ដូច្នេះ​សូម​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់ បណ្តាញ​សង្គម កុំ​មានការ​ភ្ញាក់ផ្អើល​។​

​បើតាម​ប្រសាសន៍​របស់លោក​ស្នងកា​រ​រង ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បានឱ្យដឹងថា ក្រោយពី​ទទួល បាន​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ព្រះសង្ឃ ២៨ អង្គ នៅ​វត្ត​នាង​ខ្មៅ លោក បាន​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស ជាមួយ​ក្រុមគ្រូពេទ្យ បាន​ចុះ​ដល់ទី​តាំង​វត្ត​នោះ ។ បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព ព្រះសង្ឃ​ទាំងនោះ​រួច ក្រុមគ្រូពេទ្យ បានបញ្ជាក់​ពី​លទ្ធផល នៃ​ការ​ពិនិត្យថាៈ ព្រះសង្ឃ មាន​ជំងឺ​ផ្ដាសាយ សរុប​ចំនួន ២៨ អង្គ អាជ្ញាធរ ស្នើសុំ​ឲ្យ​ព្រះសង្ឃ ទាំងនោះ គង់នៅ​ក្នុង​កុដិ ។ ដោយឡែក ពួកគាត់ ត្រៀមខ្លួន​សហការ តាម​ជំនាញ​របស់​សុខាភិបាល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

​លោក​ស្នងការរង ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ អភិបាលរង​ស្រុក​សំរោង ប្រធាន​មន្ទីរពេទ្យបង្អែក ស្រុក​សំរោង និង​មេឃុំ​រវៀង ដែល​បាន​អញ្ជើញ​ចុះទៅ​ដល់ទី​តាំង​វត្ត​នា​ខ្មៅ​នោះ បាន​ប្រាប់​ឱ្យដឹងថា​៖ ព្រះចៅអធិការ​វត្ត និង​ព្រះសង្ឃ​ផ្សេងទៀត មាន​អាកា​រៈ​ផ្ដាសាយ ហើយ​ទៅ​ព្យាបាល នៅផ្ទះ​គ្រូពេទ្យ ជាប់​វត្ត ដែលជា​គ្រូពេទ្យ​ប្រចាំ ជា​បន្តបន្ទាប់ ហើយ​គ្រូពេទ្យ មិន​យក​ថវិកា ទើប​ចៅអធិការ​វត្ត បង្ហោះ​សារ ក្នុង​បណ្ដាញ​សង្គម ថ្លែងអំណរគុណ ដល់​គ្រូពេទ្យ ហើយ​ប្រជាពលរដ្ឋ ក៏​យក​ព័ត៌មាន ដែល​ចៅអធិការ​វត្ត បង្ហោះ​នោះ ផ្សព្វផ្សាយ​បន្ត​គ្នា ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល រហូត​មានការ​ទំនាក់ទំនង ចូលទៅ​លេខ ១១៥ សុំ​អន្តរាគមន៍ ចុះ​ពិនិត្យ​តែម្តង​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង ០៧៖០០ ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ថ្មី វីរុស​កូ​វីដ ១៩ ទេ ក៏ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ ចំនួន ១៣ នាក់ ។ ដូចនេះ បើ​សរុប​នៅ​ទូទាំងប្រទេស កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ២៧៣​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២១៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​២៥១​នាក់ (​ស្រី​៥២​នាក់ និង​បុរស​១៩៩​នាក់​) និង អ្នក​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ២២ នាក់ ៕

ប្រភព៖ www.rasmeinews.com

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.