January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ទេសចរណ៍ ដែលចូលចិត្តដើរកម្សាន្តព្រៃ និងទស្សនាព្រៃព្រឹក្សាពីលើអាកាស នៅភ្នំត្នោត ភ្នំពក ជាជម្រើសដ៏ល្អបំផុត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំត្នោត ភ្នំពកស្ថិតនៅក្នុងស្រុកសង្គមថ្មីនៃទឹកដីខេត្តព្រះវិហារ គឺជាដែនជម្រកសត្វព្រៃដែលសម្បូណ៌ទៅដោយព្រៃឈើធំៗ និង សត្វព្រៃកម្រៗជាច្រើនប្រភេទ។ តំបន់នេះមានសក្តានុពលខ្ពស់ទាក់ទាញអ្នកទេសចរចូលចិត្តដើរកម្សាន្តព្រៃ និង ទស្សនាព្រៃព្រឹក្សាពីលើអាកាស។

វត្តមានសត្វកម្រៗ ដូចជាទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា មាន់ព្រៃ ក្ងោក នៅក្នុងតំបន់ការពារធម្មជាតិភ្នំត្នោត ភ្នំពក បានធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិចង់ដឹងចង់ឃើញជាទីបំផុត។លើសពីនេះទៅទៀត អ្នកទេសចរអាចចុះហែលទឹកអូរកម្សាន្តក្នុងព្រៃ និង ជិះខ្សែរ៉កគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅតាមដងអូរចន្លោះភ្នំត្នោត។ សម្បត្តិធម្មជាតិដ៏មហាសាលនេះកំពុងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុតដោយក្រុមគ្រួសារ លោក បេន ដាវីស ជាជនជាតិអាម៉េរិកក្រោមការគាំទ្រពីក្រសួងបរិស្ថានបានផ្តល់ទាំងកម្លាំងកាយចិត្ត និង ថវិកាសម្រាប់បម្រើដល់ការអភិរក្សជារៀងរាល់ឆ្នាំ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និង ក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៩-៣១ ខែមករាឆ្នាំ ២០២១ បានថ្លែងថា ក្រសួងបរិស្ថានបានផ្តល់មូលនិធិបរិស្ថាន និង សង្គមជួយគាំទ្រដល់ការងាររបស់លោក បេន ដាវីស ក្នុងមួយឆ្នាំ២ម៉ឺនដុល្លារអាម៉េរិកដើម្បីទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិ។

ការទស្សនាភ្នំត្នោត ភ្នំពកនេះធ្វើឱ្យភ្ញៀវទេសចរ ស្គាល់ពីការផ្សារភ្ជាប់ទំនាក់ទំនងរវាងព្រៃឈើ សត្វព្រៃ និង មនុស្ស។ ពួកគេអាចរស់នៅជាមួយគ្នាដូចគ្រួសារតែមួយ។ ទន្ទឹមនឹងនេះ អ្នកក៏អាចទៅទស្សនាប្រាសាទមួយចំនួនដែលកំពុងលាក់ខ្លួននៅកណ្តាលព្រៃផងដែរ។ តំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត ភ្នំពក គ្របដណ្ដប់ដោយព្រៃរបោះ ដែលជាជម្រករបស់សត្វព្រៃ កម្រៗកំពុងរស់នៅយ៉ាងសុខសាន្តសម្រាប់បម្រើដល់វិស័យទេសចរណ៍។

សរុបជារួមតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២ ០៩៧ហិកតា ក្នុងនោះ លោក បេន ដាវីស ជនជាតិអាម៉េរិក បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា៕

www.information.gov.kh sourcing

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.