ខេត្តកំពត ៖ឧបសគ្គរបស់អ្នកស៊ីឈ្នួលមុជទឹករុករកអយស្ទ័រក្នុងសមុទ្រ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
ខេត្តកំពត ៖ បើតាមអ្នកចុះមុជទឹកបាតសមុទ្ររុករកអយស្ទ័រម្នាក់ឈ្មោះដួង រ៉ន អាយុ៣៥ឆាំ្ន រស់នៅភូមិព្រែកអំពិល ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ មករា ថា អ្នកចុះមុជទឹកនៅបាតសុទ្ររុករកអយស្ទ័រកាន់តែមានការលំបាកទៅៗហើយ ដោយសាតែអ្នកស៊ីឈ្នួលរុករកអយស្ទ័រមានឧបករណ៍ចុះមុជទឹកដល់បាតសមុទ្រមានជម្រៅ១០ម៉ែត្រឯណោះ ។
បើអត់ជំនាញមុជទឹកទេក៏ពិបាកក្នុងការរុករកអយស្ទ័រពីបាតសមុទ្រដែរ។
អ្នកជំនាញមុជទឹកសមុទ្ររូបនេះបាននិយាយថា កាលពីមុន ការរុករកអយស្ទ័រនៅជិតៗទឹក តែឥឡូវហិនហោចអស់ ពួកគាត់អ្នកស៊ីឈ្នួលអាចទៅរកនៅជិតកោះត្រល់ឯណោះទើបបាន។
ឈ្មោះដួង រ៉ន បាននិយាយទៀតថា អ្នកស៊ីឈ្នួលមុជទឹករុករកអយស្ទ័រពួកគាត់ជាកម្មករមានតែកំលាំងតែប៉ុណ្ណោះគឺរកបានមួយថង់សម្រាប់វាល់តម្លៃមួយមឺុនរៀល។គឺពេលព្រឹកចេញពេលល្ងាចចូលចត់ទូកហើយថៅកែប្រមូលដាក់អោយម៉ូយលក់តាមតូបប៉ុណ្ណោះ។សម្ភាសន៍អ្នករកអយស្ទ័រ។
ចំណែកឯ បងស្រី ម៉ក់ ថា អាយុ 49ឆាំ្ន នៅភូមិព្រែកអំពិល ឃុំកោះតូចបាននិយាយប្រាប់អោយដឹងថាអយស្ទ័រប៉ុន្មានឆាំ្នចុងក្រោយនេះពិតជាមានការពិបាករកណាស់ម្យ៉ាងទឹកជ្រៅពិបាកចុះមុជទឹករកននិងមួយផ្នែកទៀតទូកអ្នកចេញទៅរកអយស្ទ័រមានច្រើនជាងមុន។
បងស្រីម៉ក់ថានិយាយប្រាប់បន្តថាតម្លៃអយស្ទ័រនៅតែពេញនិយាយអយស្ទ័រលក់ជូនអោយភ្ញៀវជាប្រចាំ។តម្លៃ100អយស្ទ័រ6ពាន់រៀល។អាជ្ញាធរមូលដ្ឋានឃុំកោះតូចធ្លាប់បាននិយាយប្រាប់ម្ដងហើយថាប្រជាពលរដ្ឋនៅឃុំកោះតូចភាគច្រើនមានមុខរបរជាអ្នកនេសាទ។
kohsantepheapdaily.com.kh Sourcing