January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​៣០​គ្រឿង​បន្ថែមទៀត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​

កណ្តាល៖ ចេញផ្សាយថ្ងៃ សៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ​១៧ ខែ​ កក្កដា ​ឆ្នាំ​២០២១។

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន​៣០​គ្រឿង​បន្ថែមទៀត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។

​នេះ​គឺជា​ការប្រគល់​បន្ថែម​លើ​រថយន្ត​គិលានសង្គ្រោះ​ចំនួន​៧០​គ្រឿង​ដែល​បានផ្ដល់​ជូន​កន្លង​រួចមកហើយ ។ រថយន្ត​គិលានសង្គ្រោះ​ទាំង​៣០​គ្រឿង​នេះ បាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​សុខាភិបាល​ជាច្រើន​ក្នុង​សប្តាហ៍​នេះ​។​ ​ជំនួយ​នេះ គឺ​ផ្អែកលើ​វិធានការណ៍​កិច្ចសហប្រតិបត្តិកា​រ ដែល​បាន​ដាក់ចេញ​ជាមួយ​បណ្តា​ប្រទេស អាស៊ាន​ដែល​ត្រូវបាន​ប្រកាស​ដោយ​លោក​អតីត​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្សូ​អា​បិ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស​កាលពី​ខែមេសា​ឆ្នាំមុន​។ គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការងារ​ជាច្រើន​របស់​រដ្ឋាភិបាល ជប៉ុន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ លើ​កម្រិត​សាកល​។​

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.