ហេតុអ្វីបានជា កំលាំងនគរបាល សង្តាត់ស្វាយតឿហាមឃាត់មិនផ្សព្វផ្សាយព័ត៌មានពីការឆ្លងរាលដាលមេរោគនៃជំងឺកូវីដ19 នៅក្នុងសហគមន៍បែបនេះ?
កណ្តាល៖ ចេញផ្សាយថ្ងៃអង្គារ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២១។
នៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2021 នៅភូមិតាណរ សង្កាត់ស្វាយតឿ ខេតស្វាយរៀង។
ក្រុមគ្រួសារក៏បាននាំគ្នាកំពុងធ្វើពិធីបុណ្យសព ស្រាប់តែក្រុមគ្រូពេទ្យ ក៏បានមកពិនិត្យសាកសពធ្វើសំណាកដើម្បិស្វែងរកមេរោគកូវីដ19 ស្រាបតែលទ្ធផលគឺ វិជ្ជមាន។ ភ្លាមនោះអ្នកចូលរួមបុណ្យសពក៏ផ្អើលរតចែកជើគ្នាពេញរោងបុណ្យតែម្តង។
កាន់តែហួសចិត្តទៅទៀតនោះ គឺមានកងកំលាំងនគរបាល សង្កាត់ស្វាយតឿពួកគាតមិនព្រមហសហការជាមួយភ្នាក់ងារព័ត៌មាន7មករាញូស៍យើងខ្ញុំដែលកំពង់ចុះធ្វើការនោះទេ បែជាព្យាយាមមកហាមឃាត់មិនផ្សព្វផ្សាយពីព័ត៌មាននេះទៅវិញ រួមទាំងមានសាច់ញាតិនៃសពក៏មកគមគ្រាមអ្នកសារព័ត៌មានយើងថាបើយើងមិនលុបវីដេអូដែលថតបាននោះទេឬក៏ផ្សាយព័ត៌មាននោះចេញគេនឹងប្តឹងបកមកក្រុមការងារអង្គភាពសារព័ត៌មានយើងខ្ញុំវិញតែម្តង។ បងប្អូនជនរួមជាតិដឹងហើយថាសព្វថ្ងៃប្រមុខរាជរដ្ឋាភិបាលលោកកំពង់តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុកអាយុជីវិតរបស់ប្រជាជនខែ្មរក៏ដូចជាប្រជាជនទូទាំងសកលលោកកុំឱ្យមានការឆ្លងរាលដាល ពីជំងឺកូវីដ19ដ៏កាចសាហាវមួយនេះ។
ចំង្ងល់៖ ហេតុអ្វីបានជានគរបាល សង្កាត់ស្វាយតឿ ខេត្តស្វាយរៀង ព្យាយាមបិតបាំងមិនឱ្យមានការផ្សាយព័ត៌មានពីអ្នកឆ្លងជំងឺកូវីដ19នេះអញ្ចឹង? រឺក៏ចង់លាក់ទុកធ្វើបុណ្យស្ងាត់ៗហើយបណ្តាលឱ្យមានការឆ្លងរាលដាលនៅក្នុងសហគមន៍ជាបន្តទៀត?
រាយការណពី លោក ចាន់ណា (ឯករាជ23)
ភ្នាក់ងារប្រចាំសារព័ត៌មាន7មករាញូស៍